ប្រសិនជាអ្នកចង់ដឹង
ពីរអត្ថន័យនៃ ពណ៌និមួយៗយ៉ាងណា សូមអាននូវចំនុចខាងក្រោម ទាំងអស់គ្នា៖
- ក្រហម៖ មានន័យថា
ជាពណ៝៌ឡូយឆាយ។ វាអាចបង្ហាញថា
អ្នកដែលចូលចិត្ដពណ៌នេះ
គឺជាអ្នកដែលមាន ទំនុកចិត្ដខ្ពស់ និងចង់បង្កភាពទាក់ ទាញក្នុងចំណោមមនុស្សច្រើន
ដែលនេះក៏ជាពណ៌ដ៏គួរឲ្យចងចាំផងដែរ។ តាមការសិក្សាបានបង្ហាញថា
ពណ៌ក្រហមត្រូវបាន គេចាត់ថា
ជាពណ៌ដ៏គួរឲ្យទាក់ទាញជាងគេ។
- ខ្មៅ៖
បង្ហាញពីការមានអំនាច តែប្រសិនជាអ្នកពាក់ពណ៌ខ្មៅ ពីក្បាលដល់ ចុងជើង វាក៏ហាក់ដូចជា
ជ្រុលជ្រួស និងមិនល្អផងដែរ។
- ស្វាយ៖ ជាពណ៌ដែល
អ្នកអាចជ្រើសរើស ប្រសិនជាអ្នកចង់ បង្ហាញពីភាព
ទាន់សម័យ និងភាពរុងរឿងរបស់អ្នក ហើយវាក៏ជួយ ឲ្យអ្នកមាន គំនិតច្នៃប្រឌិតថ្មីៗផងដែរ។
- ទឹកក្រូច៖ ជាពណ៌មួយ
ដែលអាចធ្វើឲ្យអ្នក ក្លាយជាមនុស្សងាយស្រួល ទាក់ទង ប៉ុន្ដែសម្រាប់អ្នកវិញ យល់ថា
នេះមិនមែនជារឿដ៏ធ្ងន់ធ្ងរនោះទេ។a
- ខៀវ៖ ជាពណ៌ស្ងប់ស្ងាត់
និងផ្ដោតអារម្មណ៍៍ ទៅលើអ្វីដែលមាននៅ ជុំវិញអ្នក ឬអាចនិយាយថា
ជាពណ៌មានសុវត្ថិភាព។
- ស៖ ជាពណ៌បរិសុទ្ធ
និងស្រស់ថ្លា ដែលពណ៌នេះ ងាយស្រួលនឹង ធ្វើការ
ទាក់ទងជាមួយនឹង មនុស្សថ្នាក់ជាន់ខ្ពស់ តែត្រូវចាំថា ពណ៌សរបស់អ្នក គឺត្រូវតែស និងស្អាតឥតខ្ចោះ។
- បៃតង៖ ជាពណ៌នៃធម្មជាតិ
ផ្លែផ្កា ដែលអាចពង្រីកនូវភាព ជោគជ័យរបស់អ្នក និងជាពណ៌ ដែលបង្ហាញពី
ភាពស្មើគ្នា។
- លឿង៖ ជាពណ៌ដែលបង្ហាញ
ពីទំនាក់ទំនង ដ៏ល្អ និងមានសុភមង្គល និងសុទិដិ្ឋនិយម។
Comments
Post a Comment