ដូនតាខ្មែរកាលពីសម័យបុរាណបានបង្កើតនាម
ឬដាក់ឈ្មោះឲ្យថ្ងៃទាំង៧ ដើម្បីងាយស្រួលកត់ត្រាចំណាំ
និងសម្រាប់ប្រើប្រាស់ប្រាស្រ័យទាក់ទងគ្នាក្នុងការរស់នៅប្រចាំថ្ងៃ។
តើឈ្មោះថ្ងៃទាំង៧នោះ បុព្វបុរសខ្មែរលោកបានបង្កើតតាមវិធីសាស្ត្រយ៉ាងដូចម្ដេច
ហើយមានប្រវត្តិយ៉ាងណាខ្លះ?

មនុស្សគ្រប់ជាតិសាសន៍ក្នុងសកលលោក
រួមទាំងជនជាតិខ្មែរផង បានបង្កើតឲ្យមានឈ្មោះថ្ងៃ
នីមួយៗទៅតាមភាសារបស់គេរៀងៗខ្លួន ដើម្បីជួយសម្រួលឲ្យមានពេលវេលាច្បាស់លាស់សម្រាប់ធ្វើកិច្ចការផងទាំងឡាយនៅក្នុងជីវិតរស់នៅជាដើម។

សម្រាប់ជនជាតិខ្មែរបានបង្កើតនាម
ឬឈ្មោះថ្ងៃទាំង៧នោះ ដែលមានដូចជាថ្ងៃ អាទិត្យ ថ្ងៃច័ន្ទ ថ្ងៃអង្គារ
ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ និងថ្ងៃសៅរ៍។

អ្នកសិក្សាស្រាវជ្រាវវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ
បានឲ្យដឹងថា បុរាណាចារ្យខ្មែរ កាលដែលលោកបានគោរពបូជាព្រះអាទិទេព
ឬគោរពសាសនាព្រហ្មញ្ញនោះ គឺលោកបានបង្កើតឈ្មោះ
ឬដាក់នាមឲ្យថ្ងៃទាំង៧នោះ ដោយយកទៅតាមឈ្មោះព្រះអាទិទេព ឬឈ្មោះទេវតា
ឬមួយយកតាមនាមផ្កាយនព្វគ្រោះទាំង ៩ ដែលមានដូចជា ថ្ងៃអាទិត្យ
គឺយកតាមឈ្មោះផ្កាយនព្វគ្រោះទី១ ឬតាមព្រះនាមរបស់ទេវបុត្ត ១អង្គ
ដែលជាអ្នកបំភ្លឺលោក គឺសូរ្យទិត្យ ឬព្រះអាទិត្យ។ ចំណែកថ្ងៃច័ន្ទវិញ
គឺដូនតាខ្មែរយកតាមលំនាំឈ្មោះដួងផ្កាយនព្វគ្រោះទី២ ដែលរះបំភ្លឺលោកនៅពេលយប់
គឺ «ព្រះចន្ទ» ឬដែលភាសាខ្មែរសាមញ្ញថា លោកខែ ឬព្រះខែ។

រីឯថ្ងៃអង្គារ
គឺយកតាមលំនាំឈ្មោះផ្កាយនព្វគ្រោះទី៣ គឺផ្កាយព្រះអង្គារ។ ចំពោះថ្ងៃពុធ
គឺយកតាមលំនាំឈ្មោះដួងផ្កាយនព្វគ្រោះទី៤ ហៅថា «ផ្កាយព្រះពុធ»។

ចំណែកឯថ្ងៃព្រហស្បតិ៍
គឺបុព្វបុរសខ្មែរលោកយកតាមលំនាំឈ្មោះផ្កាយនព្វគ្រោះទី៥
និងតាមនាមទេវតាវិសេស ១អង្គ ដែលមាននៅក្នុងសាសនាព្រហ្មញ្ញគឺ «ព្រះព្រហស្បតិ៍»។
បុរាណាចារ្យខ្មែរ លោកក៏បានចាត់ទុកថ្ងៃព្រហស្បតិ៍នោះ
ថាជាថ្ងៃព្រះរាជគ្រូ។ ប្រការនោះហើយទើបកាលពីសម័យបូរាណ
តែកាលណាលោកចង់ឲ្យកូនចៅទៅសិក្សារៀនសូត្រអក្សរសាស្ត្រ លេខនព្វន្ត
មន្តវិជ្ជាការផងទាំងពួង គឺច្រើនតែឲ្យចេញទៅ រៀននៅចំថ្ងៃព្រហស្បតិ៍
ដើម្បីឲ្យបានឆាប់ចេះចាំ ហើយនិងមានសេចក្ដីសុខសប្បាយផង។

ចំពោះថ្ងៃសុក្រ
គឺលោកយកលំនាំតាមនាមដួងផ្កាយនព្វគ្រោះទី៦ «ផ្កាយសុក្រ» ដែលជាផ្កាយប្រចាំទ្វីប ឬហៅថា ផ្កាយព្រឹក។
រីឯថ្ងៃសៅរ៍ គឺយកលំនាំតាមឈ្មោះដួងផ្កាយនព្វគ្រោះទី៧ ដែលហៅថា «ព្រះសៅរ៍»។
គឺលោកយកលំនាំតាមនាមដួងផ្កាយនព្វគ្រោះទី៦ «ផ្កាយសុក្រ» ដែលជាផ្កាយប្រចាំទ្វីប ឬហៅថា ផ្កាយព្រឹក។
រីឯថ្ងៃសៅរ៍ គឺយកលំនាំតាមឈ្មោះដួងផ្កាយនព្វគ្រោះទី៧ ដែលហៅថា «ព្រះសៅរ៍»។
អ្នកសិក្សាស្រាវជ្រាវវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ
និងជាសមាជិកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ លោក វ៉ាយ វិបុល
បានមានប្រសាសន៍ប្រាប់ដែរថា ចំពោះឈ្មោះថ្ងៃទាំង៧
ដែលបុរាណាចារ្យខ្មែរបានបង្កើតឲ្យមាននាមសម្រាប់ហៅនោះ
គេមិនឃើញមានឯកសារណាមួយបញ្ជាក់ច្បាស់លាស់អំពីរឿងនេះនៅឡើយទេ។ ប៉ុន្តែគេឃើញមានចែងនៅក្នុងក្បួនតម្រា
វិជ្ជាហោរាសាស្ត្រផ្សេងៗ ហើយនិងនៅក្នុងរឿងព្រេងនិទានដទៃទៀត
ដែលនិយាយទាក់ទងនៅនឹងព្រហ្មញ្ញសាសនា។

លោកបានបន្ថែមទៀតថា
ដូចជាឈ្មោះថ្ងៃអាទិត្យជាដើម បាននិទានថា កាលនោះព្រះឥសូរ
បានប្រើមហិទ្ធិឫទ្ធិរបស់ខ្លួនដោយយកឥសីចំនួន ៦រូប
ហើយបង្កើតទៅជាសត្វរាជិសីចំនួន ៦នាថ ឬ ៦ក្បាល
ហើយជបឲ្យទៅជាដួងផ្កាយនព្វគ្រោះទី១ ឬហៅថា ព្រះអាទិត្យ
ដើម្បីជួយបំភ្លឺទ្វីបលោក។

លោកបានបញ្ជាក់អំពីការប្រើមហិទ្ធិឫទ្ធិរបស់ព្រះឥសូរ
ក្នុងការបង្កើតព្រះសុរិយា ឬព្រះអាទិត្យនោះ៖ «ឥសូរយកឥសី ៦នាថ
មកសេពមន្តអាគមឲ្យទៅជាផេះផង់ធូលី ហើយយកក្រណាត់ពណ៌ក្រហមមករុំ
ហើយប្រោះព្រំដោយទឹកអម្រឹត បង្កើតជាតួអង្គព្រះអាទិត្យឡើង។
អ៊ីចឹងហើយបានជាអ្នកដែលកើតក្នុងថ្ងៃអាទិត្យ ច្រើនតែស្រស់ សង្ហាដូចជារាជិសី»។

ចំណែកឯប្រភពនាំឲ្យកើតថ្ងៃច័ន្ទ
ដែលដូនតាខ្មែរយកឈ្មោះតាមដួងព្រះចន្ទនោះ
នៅក្នុងរឿងនិទានដដែលបានឲ្យដឹងថា
គឺបានកើតចេញពីការប្រើមន្តអាគមរបស់ព្រះឥសូរ ដោយយកទេពធីតាចំនួន ១៥អង្គ
មកជបឲ្យកើតទៅជាតួអង្គព្រះចន្ទ ដើម្បីជួយបំភ្លឺលោកក្នុងពេលរាត្រី។
នៅក្នុងថ្ងៃច័ន្ទ នោះ បុរាណាចារ្យខ្មែរបានមានជំនឿមួយដែរថា
គឺជាថ្ងៃស្រទន់ ហើយបើមនុស្សណាដែលកើតថ្ងៃច័ន្ទនោះ
គឺមានរាងស្រស់ស្អាត ពីព្រោះមានប្រភពចេញពីទេពកញ្ញាទាំង ១៥អង្គ។

រីឯប្រភពដែលនាំឲ្យកើតថ្ងៃអង្គារវិញ
នៅក្នុងរឿងនិទាននៃវប្បធម៌ខ្មែរបានបញ្ជាក់ថា
គឺដោយសារព្រះឥសូរប្រើមន្តអាគមដោយជបចេញពីសត្វក្របីចំនួន ៨នាថ ឬ
៨ក្បាល។ ប្រការនោះហើយទើបដូនតាខ្មែរក្នុងសម័យបូរាណបានចាត់ទុកថា
ថ្ងៃអង្គារ គឺជាថ្ងៃមិនសូវល្អទេ ហើយបើមនុស្សណាដែលកើតចំថ្ងៃអង្គារ
គឺជាមនុស្សមិនសូវចេះអត់ធ្មត់ ជាមនុស្សល្ងង់ ឬជាអ្នកធ្វើចម្បាំងជាដើម។

ដំណើររឿងដដែលបានបញ្ជាក់ទៀតថា
ចំពោះថ្ងៃពុធ គឺព្រះឥសូរបានជបចេញពីសត្វដំរីចំនួន ១៧ក្បាល
ដូច្នោះហើយបុរាណាចារ្យខ្មែរបានកត់សំគាល់ថា អ្នកដែលកើតចំថ្ងៃពុធ
គឺច្រើនតែធ្វើកិច្ចការអ្វីមិនបានលឿនរហ័សរហួនទេ។

ចំណែកថ្ងៃព្រហស្បតិ៍
គឺជាថ្ងៃមួយដែលមានប្រភពមកពីឥសីចំនួន ១៩រូប
ដែលព្រះឥសូរបានប្រើមន្តអាគម។

អ្នកសិក្សាស្រាវជ្រាវវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរ លោកវ៉ាយ វិបុល បានមានប្រសាសន៍ថា
ក្នុងក្បួនតម្រាសម័យបូរាណបានចែងថា ថ្ងៃព្រហស្បតិ៍
គឺជាថ្ងៃមួយដែលគេអាចបំពេញកិច្ចការអ្វីៗបានល្អ៖ «អ៊ីចឹងបានជាអ្នកកើតថ្ងៃព្រហស្បតិ៍
គេច្រើនតែឲ្យសិក្សារៀនសូត្រពូកែខាងធ្វើគ្រូ ខាងមន្តអាគម ធ្វើពេទ្យធ្វើអីហ្នឹងត្រូវហើយ។
ដល់ថ្ងៃសុក្រ គឺកើតមកពីគោ ២១ក្បាល ដែលឥសូរសេពមន្តអាគមឲ្យ ២១នាថ
(ក្បាល) ហើយដល់សៅរ៍ កើតមកពីខ្លា ១០ក្បាល...»។

អ្នកសិក្សាស្រាវជ្រាវវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរបានឲ្យដឹងដែរថា
បន្ទាប់ពីបានបង្កើតឲ្យមានឈ្មោះសម្រាប់ថ្ងៃទាំងប្រាំពីរនោះមក
បុរាណាចារ្យខ្មែរ បានសរុបឈ្មោះថ្ងៃទាំង៧នោះ ហើយបង្កើតនាម
ឬឈ្មោះថ្មីមួយទៀតដែលហៅថា «សប្ដាហៈ
ឬ សប្ដាហ៍» គឺកាលវិល១ជុំ
ឬមួយខួបនៃថ្ងៃទាំង៧នោះឯង។

ចំពោះពាក្យថា «សប្ដាហ៍» នៅក្នុងសង្គមខ្មែរសព្វថ្ងៃ
គេមានប្រើពាក្យថាសប្ដាហ៍ផង ឬក៏ហៅថា មួយអាទិត្យផង
ពីព្រោះគេចាប់រាប់ថ្ងៃទី១ នៃសប្ដាហ៍នោះ
គឺចាប់រាប់ពីថ្ងៃអាទិត្យមុនគេ។ ប៉ុន្តែកាលពីក្នុងសម័យបុរាណដូនតាខ្មែរ
លោកមិនរាប់ថ្ងៃអាទិត្យថា ជាថ្ងៃទី១ របស់សប្ដាហ៍ទេ
គឺលោកចាប់រាប់ពីថ្ងៃច័ន្ទ ថាជាថ្ងៃទី១។ ប្រការនោះហើយ
ទើបកាលពីជំនាន់ដើមនោះគេហៅ ១សប្ដាហ៍ថា «មួយព្រះចន្ទ»៕

Comments
Post a Comment